សូមស្វាគមន៍ការចូលមកទស្សនាគេហទំព័រខ្ញុំsharingcenters.blogspot.com.ឥឡូវនេះមានប្លក់មួយទៀតhttp://bondanhit.blogspot.com.Thanks!

តើ Laptop, Notebook, Netbook និង Tablet PC ខុសគ្នាត្រង់ណាទៅ?


Laptop, Notebook, Netbook និង Tablet PC ជាប្រភេទកុំព្យូទ័រដែលអាចដាក់ខ្លួនបាន (ចល័តបាន)ដោយសារវាមាន battery សម្រាប់ធ្វើការនៅពេលដែលយើងមិនមានអគ្គិសនីសម្រាប់ប្រើប្រាស់ ។ ប៉ុន្តែប្រភេទកុំព្យូទ័រទាំងនេះបានបែងចែកទៅតាមប្រភេទរៀងៗខ្លួន ។
Laptop
គឺជាកុំព្យូទ័រមាន Keyboard ពេញលក្ខណៈ, monitor អាចបត់បាន និង មានភ្ជាប់មកជាមួយនូវ optical or floppy disk ។ ជាទូទៅមានសមត្ថភាពដូចទៅនឹង desktop ដែរ គ្រាន់តែវាងាយស្រួលដាក់តាមខ្លួន ។

Notebook
គឺជាកុំព្យូទ័រមាន Keyboard ពេញលក្ខណៈ, monitor អាចបត់បាន ប៉ុន្តែវាមិនមាននូវ CD Drive វាសម្រាប់តែការ check Internet ឬ ក៏ធ្វើការវាយអត្ថបទតែប៉ុណ្ណោះ ម៉្យាងទៀតវាមានកម្រាស់ស្តើង និង មានទម្ងន់ស្រាលជាង laptop
Netbook Mini PC
គឺជាកុំព្យូទ័រមាន Keyboard ពេញលក្ខណៈ, monitor អាចបត់បាន ហើយមានទំហំតូច និង មិនមាន CD Drive ទេតែវាមានមកនូវជាមួយ Port សម្រាប់ភ្ជាប់ទៅ External Device វាសម្រាប់មើលឯកសារ មេរៀន ឬ ធ្វើការបញ្ចាំងជាវីដេអូ និង Power Point តែប៉ុណ្ណោះ ដោយវាមានទំហំកាន់តែស្រាល និង កាន់ថ្មបានយូរជាង Laptop និង Notebook
Tablet PC
គឺជាប្រភេទកុំព្យូទ័រម៉្យាងដែលប្រើនូវការ Touch Screen ភាគច្រើនវាមិនមាន keyword ភ្ជាប់មកជាមួយទេ ។ Tablet PC មិនមានទំហំ CPU ធំសម្រាប់ធ្វើការដូចជាការ design ឬ ដំណើរការកម្មវិធី ធំៗបានទេ ។ វាអាចត្រឹមតែធ្វើការកត់ត្រានូវព័ត៌មានជំនួសកុំព្យូទ័រតែប៉ុណ្ណោះ ដោយសារវាមានលក្ខណៈពិសេស គឺវាធ្វើការ Stand by ដូចនេះវាអាចបើក និង បើកលឿន ស្ទើរតែដូចទូរសព្ទដែរ ។
បញ្ជាក់ ៖ ខាងលើគ្រាន់តែជាព័ត៌មានទូទៅពី Laptop, Notebook, Netbook និង Tablet PC តែប៉ុណ្ណោះ ។ តាមការជាក់ស្តែងឧបករណ៍ខ្លះផលិតខុសពីការរៀបរាប់ខាងលើ ។



0 វិចារ:

Post a Comment

Affiliate Program ”Get Money from your Website”
Twitter Delicious Facebook Digg Stumbleupon Favorites More