សូមស្វាគមន៍ការចូលមកទស្សនាគេហទំព័រខ្ញុំsharingcenters.blogspot.com.ឥឡូវនេះមានប្លក់មួយទៀតhttp://bondanhit.blogspot.com.Thanks!

ស្វែងយល់ខ្លះៗពី Hard Disk Drive (HDD)


Hard Disk Drive (HDD) ជាឧបរកណ៍សម្រាប់រក្សាទុកទិន្នន័យជាចិន្រៃ្តរបស់កុំព្យូទ័រដ៏សំខាន់ ដែលបង្កើត​ដំបូង​នៅ​ឆ្នាំ ១៩៥៦ ដោយក្រុមហ៊ុន IBM ហើយមានឈ្មោះថា RAMAC
ជាទូទៅនៅក្នុងកុំព្យូទ័រមួយត្រូវមាន HDD មួយយ៉ាងតិចសម្រាប់រក្សាទុកនូវប្រព័ន្ធដំណើរការ (Operating System) កម្មវិធីសម្រាប់ប្រើប្រាស់ (Software) និង ឯកសារផ្សេងៗទៀត ។ HDD ដែលសិ្ថតនៅខាងក្នុង case ត្រូវបាន​គេ​ហៅថា Internal HDD ហើយមាន HDD មួយប្រភេទទៀតដែលប្រើនៅខាងក្រៅសម្រាប់រក្សាទុកឯកសារ ឬ backup ត្រូវបានគេហៅថា External HDD ដែលអាចភ្ជាប់តាមរយៈខ្សែ USB


មុខនាទីរបស់ Hard Disk Drive (HDD)
នៅក្នុង case មួយប្រសិនបើមាន HDD ច្រើនចាប់ពី ២ឡើងទៅ ត្រូវចែកតួនាទី HDD នីមួយៗឱ្យបានច្បាស់ ហើយតួនាទីរបស់ HDD មាន ២ គឺ Master និង Slave
Master HDD គឺជា HDD សម្រាប់រក្សាទុកនូវប្រព័ន្ធដំណើរការ និង boot loader ។ ចំណែកឯ Slave HDD ជា HDD សម្រាប់រក្សាទុកនូវឯកសារផ្សេងៗ ។
ដើម្បីបែងចែកនូវតួនាទីរបស់ HDD នីមួយៗជា Master Slave អាស្រ័យទៅលើការដំរៀប jumper ។ ចំពោះការដំរៀប jumper សូមមើលព័ត៌មានដែលមានបិទនៅលើ HDD ហើយធ្វើការដំរៀប jumper ទៅតាមតួនាទីណាមួយ (Master Slave) ដែលលោកអ្នកចង់បាន ។
សូមមើលព័ត៌មាននៃការដំរៀប jumper នៅលើ HDD
\
ទីតាំងនៃការដំរៀប jumper របស់ HDD

ប្រភេទរបស់ Hard Disk Drive (HDD)
បច្ចុប្បន្ននេះមាន HDD ៣ប្រភេទដែលគេនិយមប្រើគឺ IDE (Integrated Drive Electronics) PATA (Parallel ATA), SATA (Serial ATA) និង SCSI (Small Computer Systems Interface)
IDE ជាប្រភេទ Connection មួយដែលត្រូវបានដាក់បង្ហាញដំបូងក្នុងឆ្នាំ ១៩៨៦ ហើយជាទូទៅមានល្បឿន ៥៤០០ ឬ ៧២០០ RPM (Around Per-Minute “ជុំក្នុងមួយនាទី”) ចំណែកឯ SATA វិញត្រូវបានដាក់បង្ហាញក្នុងឆ្នាំ ២០០២ ហើយមានល្បឿន ៧២០០ RPM (មាន SATA ខ្លះមានល្បឿនដល់ទៅ ១០០០០ RPM)
តារាងប្រៀបធៀបរវៀង IDE និង SATA
IDE
  • ល្បឿនអតិបរមា ៖ ១០០ MB/s រហូតដល់ ១៣៣ MB/s   
  • ប្រវែងខ្សែ ៖ ៤៥ cm
  • Cable Pins ៖ ៤០
  • Power Connector Pins ៖ ៤
  • ខ្សែប្រើក្នុងការបញ្ចូនទិន្នន័យ ៖ ២៦
  • ប្រើថាមពល ៖ ៥V (៥០០០ mV)
  • អាចផ្លាស់ប្តូរពេលបើកកុំព្យូទ័រ? អត់បាន
Serial ATA (SATA)
  • ល្បឿនអតិបរមា ៖ ១៥០ MB/s រហូតដល់ ៦០០ MB/s   
  • ប្រវែងខ្សែ ៖ ១០០ cm (មួយម៉ែត)
  • Cable Pins ៖ ៧
  • Power Connector Pins ៖ ១៥
  • ខ្សែប្រើក្នុងការបញ្ចូនទិន្នន័យ ៖ ២
  • ប្រើថាមពល ៖ ២៥០ mV
  • អាចផ្លាស់ប្តូរពេលបើកកុំព្យូទ័រ? បាន
ខ្សែ IDE និង SATA
 
SCSI ជាប្រភេទ HDD មួយដែលគេប្រើសម្រាប់ computer server សម្រាប់បង្កើត Raid SCSI មានល្បឿនលឿន​ក្នុង​ការបញ្ចូនទិន្នន័យដែលមានល្បឿនរហូតដល់ ១០០០០ ឬ ១៥០០០ RMP ។ ជាងនោះទៅទៀត SCSI ជា​ប្រភេទ HDD ដែលបង្កើតឡើងសម្រាប់ការប្រើប្រាស់បានយូរ ហើយអាចប្រើបាន ២៤ ម៉ោងក្នុង ១ថ្ងៃ និង ៧ថ្ងៃ​ក្នុង ១ សប្តាហ៍ ។
ខ្សែ SCSI

0 វិចារ:

Post a Comment

Affiliate Program ”Get Money from your Website”
Twitter Delicious Facebook Digg Stumbleupon Favorites More